(វីដេអូ) ផ្ដាំតៗគ្នា! ពេទ្យជំនាញថាប្រើឡេបកស្បែក ឬ លាបឡេលាយ ៣ ថ្ងៃសហោះ លាបយូរៗនឹងខូចតម្រងនោមលាងឈ-ា/ម

កន្លងមកយើងឃើញមានការចុះផ្សាយជាច្រើនពីការប្រើប្រាស់ឡេលាយ ឬ ឡេដែលលាបធ្វើឱ្យស្បែកឆាប់ស ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពស្បែក សុខភាពរាងកាយ បណ្ដាលឱ្យកើតមានជំងឺផ្សេងៗ ដែលក្នុងចំណោមផលប៉ះពាល់ពីការប្រើប្រាស់ឡេគ្មានស្តង់ដារត្រឹមត្រូវច្បាស់លាស់ទាំងនោះ ក៏អាចបណ្ដាលឱ្យអ្នកប្រើប្រាស់កើតជំងឺតម្រងនោមផងដែរ។

ក្នុងនោះក៏មានចម្ងល់ពីមហាជនជាច្រើនចំពោះករណីនេះថា ឡេលាបនៅលើស្បែកសោះ ហេតុអ្វីបានជាប៉ះពាល់ទៅដល់តម្រងនោមវិញ? បើប្រិយមិត្តមានចម្ងល់ពាក់ព័ន្ធនឹងបញ្ហានេះ នោះលោកអ្នកកំពុងតែអានអត្ថបទត្រូវហើយ។

យោងតាមវេជ្ជបណ្ឌិតជំនាញ Dr. So Thoeurn ស្ថាបនិកគ្លីនិកផ្នែកស្បែកបានឱ្យដឹងថា ពេលដែលយើងលាបឡេបកស្បែក ឬ ឡេលាបស្បែកឱ្យសក្នុងរយៈពេលខ្លីនៅលើស្បែក នោះជាតិប្រេងវានឹងជ្រាបចូលទៅក្នុងស្បែករបស់យើង ហើយក្រោមស្បែករបស់មនុស្សម្នាក់ៗតែងមានសរសៃឈាមជាច្រើន ហើយសរសៃឈាមទាំងនោះនឹងស្រូបយកសារជាតិផ្សេងៗមាននៅក្នុងឡេលាយនោះចូលក្នុងចរន្តឈាម ហើយចរន្តឈាមនឹងធ្វើការរត់ពេញខ្លួនរបស់យើង ចុងក្រោយតម្រងនោមរបស់យើងនឹងលាងសម្អាតជាតិពុលផ្សេងៗ។

ឥទ្ធិពលរបស់សារជាតិមិនល្អដែលមាននៅក្នុងឡេលាយទាំងនោះ ក៏បន្តជះឥទ្ធិពលទៅតម្រងនោមផងដែរ យូរៗទៅតម្រងនោមរបស់យើងនឹងមានបញ្ហា។ ហេតុផលទាំងនោះហើយ ទើបយើងលាបឡេលាយដែលធ្វើឱ្យឆាប់សនៅលើស្បែកសោះ ប៉ុន្ដែបែរជាខូចតម្រងនោមវិញ៕

@theskinchannels

ឡេលាបស្បែកឲ្យសនៅផ្នែកខាងក្រៅសោះ ម៉េចបានជាខូចតម្រងនោមខាងក្នុងវិញ? #AskDrSo #SkinTalk #theskinsciences #skinanatomy #skinhealth #skinabsorbtion #kidneyfailure

♬ original sound – The Skin Channels – The Skin Channels

Leave a Reply

Your email address will not be published. Required fields are marked *