ចុម!! ស្រោ..មអនាម័យបុរាណអាយុជិត ២០០ ឆ្នាំ កំពុងត្រូវបានដាក់បង្ហាញនៅសារមន្ទីរជាតិប្រទេសហូឡង់

ថ្មីៗនេះ ស្រោមអនាម័យបុរាណដែលមានអាយុប្រមាណជិត ២០០ ឆ្នាំ កំពុងតែត្រូវបានគេដាក់បង្ហាញនៅសារមន្ទីរជាតិប្រទេសហូឡង់ ដើម្បីឱ្យមហាជនបានចូលទស្សនា និង បានយល់ដឹង។

តាមព័ត៌មានបានឱ្យដឹងថា ស្រោមអនាម័យខាងលើនេះ ត្រូវបានគេចាប់ផ្តើមដាក់តាំងនៅសារមន្ទីរ Rijksmuseum ទីក្រុង Amsterdam ប្រទេសហូឡង់ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ ក្រោមប្រធានបទ «ការជួញដូរផ្លូវភេទនៅក្នុងសតវត្សទី​ ១៩»

ស្រោមអនាម័យនេះ ត្រូវបានគេដឹងថា បានផលិតឡើងតាំងពីឆ្នាំ ១៨៣០​ ដោយធ្វើឡើងពីពោះវៀនចៀម រួមទាំងតុបតែងដោយរូបគំនូរយាយជី ១ ម្នាក់ រួមនឹងព្រះសង្ឃចំនួន ៣ នាក់នៅលើនោះផងដែរ។ ខាងសារមន្ទីរបានដាក់បង្ហាញស្រោមអនាម័យនេះ ក្នុងគោលបំណងឆ្លុះបញ្ចាំង និង សង្កត់ធ្ងន់ថា ការរួមភេទដោយប្រើការការពារ គឺមានតាំងពីយូរលង់មកហើយ វាមិនមែនជារឿងថ្មីសម្រាប់សម័យបច្ចុប្បន្ននេះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *