ផ្អើលអ្នកគាំទ្រ! សុខៗ យក់ ថិតរដ្ឋា ទម្លាយចរិតសិស្សប្អូនម្នាក់ក្ដៅដូចបាយពុះ បានល្បីសម្ដីថ្លោសជាងមាឌ ស្រទន់បែបបង្កប់ពិស

ស្របពេលកំពុងផ្ទុះទីផ្សារសិល្បៈ និង ទទួលការចាប់អារម្មណ៍គាំទ្រតាមដានខ្លាំងពីមហាជន ថ្មីៗនេះ តារាចម្រៀងស្រី យក់ ថិតរដ្ឋា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ខណៈសុខៗបានឃើញអ្នកនាង បង្ហោះសារមួយយ៉ាងក្ដៅផ្ដាំផ្ញើទៅសិស្សប្អូនម្នាក់ ដែលជាអ្នកសិល្បៈល្បីមួយរូប។

ក្នុងនោះ អ្នកនាង យក់ ថិតរដ្ឋា បាននិយាយទៅកាន់សិស្សប្អូនរូបនោះ ដោយហាក់អ្នកនាងត្រូវបានសិស្សប្អូនប្រើសម្ដីមិនសមរម្យ ឬនិយាយមិនឱ្យតម្លៃដល់អ្នកនាងជារៀមច្បង ដែលអាចទាក់ទងនឹងរឿងរូបសម្រស់។

ក្នុងនោះ អ្នកនាង យក់ ថិតរដ្ឋា បានសរសេររៀបរាប់ថា ៖ «បានជួបច្រើនហើយ តែសម្រាប់សិស្សប្អូនម្នាក់នេះ មិនត្រឹមតែសម្ដីថ្លោសជាងមាឌទេ ថែមទាំងសម្ដីស្រទន់បែបឈ្លើយ តែកុំភ្លេចខ្លួនណាថាភាពល្បី និង រូបសម្រស់របស់មនុស្សយើងម្នាក់ៗ វាមានដែនកំណត់របស់វាណាប្អូន ហើយបងសុំជូនពរឱ្យសិស្សប្អូននៅតែល្បីរហូតកុំធ្លាក់ណា កុំមានអំនួតពេកប្រយ័ត្នតែធ្លាក់មកវិញ សូម្បីតែឆ្កែក៏វាមិនហ៊ានមើល ព្រោះវាខ្លាចឆ្លងសន្តានថោក និង ចរិតអន់ជាងវានោះ!»៕

Leave a Reply

Your email address will not be published. Required fields are marked *